EP 03 | Poy Chhunly cover art

EP 03 | Poy Chhunly

EP 03 | Poy Chhunly

Listen for free

View show details

About this listen

អំពីសិល្បករប៉ោយ ឈុនលី គឺជាសិល្បករដែលបានបញ្ចប់ការសិក្សា៤ឆ្នាំនៅសាលាសិល្បៈ ហ្វារពន្លឺសិល្បៈក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ២០០៦ និង បានបញ្ចប់ជំនាញភាយន្តគំនូរជីវចលនៅសាលា Ecole Pivaut ប្រទេសបារាំងនៅឆ្នាំ២០១១។។ ស្នាដៃរបស់គាត់មានចម្រុះដូចជា គំនូរ ចម្លាក់ ភាពយន្តខ្លី គំនូរជីវចល រចនាតួអង្គ និងនិពន្ធរឿង។ ក្នុងឆ្នាំ២០១៦ ឈុនលីបានដឹកនាំបង្កើត និងគ្របគ្រងស្ទូឌីយោគំនូរជីវចលដំបូងបំផុតនៅប្រទេសកម្ពុជាមានឈ្មោះថា «ស្ទូឌីយោដៃ១០០០» ក្រោយមកក៏ប្តូរឈ្មោះទៅជា Phare Creative Studio នៅអង្គការសាលាហ្វារពន្លឺសិល្បៈ។ ស្នាដៃគំនូរជីវចលរបស់គាត់មានចំណងជើងថា “ Revive” ទទួលបានពានរង្វាន់លេខ១ក្នុងមហោស្រព CamboFest Film Festival និងបានចាក់បញ្ចាំងជាច្រើនដងនៅទីក្រុងបារីស ប្រទេសបារាំង, ទីក្រុងឡុងបិច និង កាលីហ្វាញ៉ា នៅសហរដ្ឋអាមេរិក, ទីក្រុងវៀងចន្ទ៍ប្រទេសឡាវ និង ទីក្រុងភ្នំពេញប្រទេសកម្ពុជា។ ស្នាដៃគំនូរនិងចម្លាក់របស់គាត់ដាក់តាំងពិព័រណ៍នៅតាមវិចិត្រសាលនៃប្រទេសកម្ពុជា បារាំង និង ចិនផងដែរ។ សព្វថ្ងៃគាត់ជាអ្នកជំនាញខាងគំនូរជីវចល, អ្នកផលិតវីដេអូ, និងជាគ្រូបង្រៀនគំនូរ និង រចនាតួអង្គ នៅសាលាកូឡាបលឿង, មហាវិទ្យល័យបាត់ដំបង ផ្នែកគំនូរស្ថាបត្យកម្ម នៅថ្នាក់បង្រៀនក្រៅម៉ោង និងតាមសហគមន៍។គម្រោងផតខាស់ «ការសន្ទនា» ផ្តួចផ្តើម និង បង្កើតដោយ គួន លីណា សហការផលិតផ្នែកបច្ចេកទេសដោយលោក ឈុំ ផានិត និងទទួលបានការគាំទ្រថវិកាចាប់ផ្តើមពី «គម្រោងដាំដុះ» នៃអង្គការសិល្បៈខ្មែរអមតៈក្នុងឆ្នាំ២០២៥។About ArtistPoy Chhunly is an artist who graduated from Phare Ponleu Selpak Visual Arts School, Battambang, Cambodia, in 2006 and Ecole Pivaut, France in 2011. He does various arts such as painting, sculpture, video, and animation. In 2006, Chhunly developed Cambodia’s first-ever animation studio, “1000hands,” at the Phare Ponleu Selpak campus. In 2007, his short animation movie won a first prize in the Cambofest film festival. Secondly, another shot animation movie titled " Revive” has been screening in many festivals in different cities, such as Paris, France, Long Beach, California, USA, Vientiane, Laos, and Phnom Penh, Cambodia. In 2014, he worked for Phare Creative Studio as an animation manager. In 2016, he taught at the Visual Applied Art School of Phare Ponleu Selpak in animation. Presently, he runs his own studio called “Poy Studio”. He is currently a skilled animator and videographer and teaches in various schools.The “In Conversation” podcast project was initiated and created by Kourn Lyna, co-produced with technical support from Mr. Chhum Phanith, and received funding support@cambodianlivingarts the Dam Dos grant in 2025.More about artist: https://shorturl.at/K76PAhttps://shorturl.at/XuklL#InConversationPodcast #ការសន្ទនា​ #សិល្បៈ #សិល្បករខ្មែរ #Podcast #in_conversation_with_Lyna #សិល្បករចក្ខុទស្សន៍​ #CambodianVisaulArtist #VisualArt #កម្ពុជា​ #សិល្បករចក្ខុទស្សន៍ #PoyChhunly #...
adbl_web_anon_alc_button_suppression_c
No reviews yet