• នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
    Nov 19 2026
    *** ក្រុមអ្នកសេដ្ឋកិច្ចនិយាយថា ការធ្លាក់ចុះនៃទីផ្សារលំនៅឋានអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ *** អត្រាអ្នកអត់ការងារធ្វើនៅប្រទេសអូស្ត្រាលី បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ *** គេព្យាករណ៍ថា សាសនាឥស្លាមនឹងក្លាយជាសាសនាធំជាងគេបំផុតនៅលើពិភពលោក នៅត្រឹមឆ្នាំ ២០៣៥។

    #sbsaudiopodcast
    Show More Show Less
    5 mins
  • តើរដ្ឋវិចថូរៀអាចនឹងងាកទៅរកនិន្នាការស្តាំនិយម បន្ទាប់ពីគណបក្សលេប័រកាន់អំណាចអស់រយៈពេល១២ឆ្នាំដែរឬទេ?
    Nov 18 2026
    ជាទូទៅ រដ្ឋវិចថូរៀ ត្រូវបានគេមើលឃើញថាជារដ្ឋមួយដែលមានគំនិតជឿនលឿន គាំទ្រនយោបាយកែទម្រង់។ ប៉ុន្តែ ការបោះឆ្នោតថ្នាក់រដ្ឋនៅខែវិច្ឆិកានេះ អាចនឹងនាំឱ្យមានការផ្លាស់ប្តូរទៅរកនិន្នាការស្តាំនិយមបែបភិថុត ខណៈដែលលទ្ធផលស្ទង់មតិបង្ហាញថា គណបក្ស One Nation កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ តើគណបក្ស One Nation និងគណបក្សធំៗផ្សេងទៀត កំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យគាំទ្រពួកគេដោយរបៀបណា ហើយតើពួកគេកំពុងផ្តោតលើបញ្ហាអ្វីខ្លះ?
    Show More Show Less
    17 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
    Nov 18 2026
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតមុនថ្ងៃកំណត់ សម្រាប់ការបោះឆ្នោតរដ្ឋវិចថូរៀ ចាប់ផ្តើមនៅថ្ងៃនេះ។ ** គណបក្ស One Nation ស្នើឱ្យមានការកាត់បន្ថយយ៉ាងសម្បើមនូវការទទួលយកចំនួនជនភៀសខ្លួនរបស់អូស្រ្តាលី។ ** បញ្ញាសិប្បនិម្មិត ក្លាយជាប្រធានបទដ៏សំខាន់បំផុត មុនពេលកិច្ចប្រជុំកំពូលមេដឹកនាំអេពិក នៅទីក្រុងសិនចិន។

    #sbsaudiopodcast
    Show More Show Less
    12 mins
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាថា រកឃើញមានឈ្មោះខ្មោចក្នុងជួរប៉ូលិសជាងពីរពាន់នាក់
    Nov 18 2026
    លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើជំរឿនកន្លងមក បានរកឃើញថា មានមន្ត្រីខ្មោច ឬឈ្មោះស្ទួន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ប្រមាណជាង ២២០០នាក់។

    #sbsaudiopodcast
    Show More Show Less
    3 mins
  • លោក ហ៊ុន សែន ឆ្លើយតបទៅថៃ ដែលឱ្យកម្ពុជាឈប់យកបញ្ហាជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ
    Nov 18 2026
    នៅព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារឆ្លើយតបនឹងថៃ តាមរយៈអ្នកនាំពាក្យ ដោយបានលើកឡើងថា បើថៃ មិនចង់ឱ្យកម្ពុជា លើកឡើងនូវបញ្ហាជម្លោះព្រំដែន ក្នុងវេទិកាអន្តរជាតិទេ ភាគីថៃ ត្រូវវិលត្រឡប់ចូលតុចរចា និងបន្តដំណើរការវាស់វែងព្រំដែនជាមួយកម្ពុជាឡើងវិញ តាមកិច្ចព្រមព្រៀង ដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញាបារាំង និងសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
    Show More Show Less
    5 mins
  • What does Kumanjayi mean? Understanding Sorry Business - ពិធីកម្មទាក់ទងនឹងការកាន់ទុក្ខរបស់ជនជាតិដើមអូស្រ្តាលី «Sorry Business»
    Nov 17 2026
    When someone dies, families and communities may have cultural practices and responsibilities around mourning. For many Aboriginal and Torres Strait Islander people, this is known as Sorry Business. There is no single way to observe Sorry Business. Practices differ between communities, families and language groups. Learn about what Sorry Business can involve, what the term “Kumanjayi” means in some Central Australian communities, and how you can show care when someone is grieving. - នៅពេលមាននរណាម្នាក់ស្លាប់ ក្រុមគ្រួសារ និងសហគមន៍អាចមានទំនៀមទម្លាប់ប្រពៃណី និងការទទួលខុសត្រូវផ្សេងៗ ទាក់ទងនឹងការកាន់ទុក្ខ។ សម្រាប់ជនជាតិដើមភាគតិចអូស្ត្រាលី Aboriginal និងជនជាតិកោះ Torres Strait ទំនៀមទម្លាប់ទាំងនេះត្រូវបានគេហៅថា "Sorry Business"។ មិនមានវិធីតែមួយគត់ក្នុងការធ្វើពិធីកម្មទាក់ទងនឹងការកាន់ទុក្ខ "Sorry Business" នោះទេ។ ទំនៀមទម្លាប់ទាំងនេះមានភាពខុសប្លែកគ្នាទៅតាមសហគមន៍ ក្រុមគ្រួសារ និងក្រុមភាសាផ្សេងៗគ្នា។ នៅក្នុងបទយកការណ៍នេះ លោកអ្នកនឹងបានឈ្វេងយល់ថា តើ "Sorry Business" ពាក់ព័ន្ធអ្វីខ្លះ? តើពាក្យថា "Kumanjayi" មានន័យដូចម្តេចនៅក្នុងសហគមន៍មួយចំនួននៅតំបន់កណ្តាលនៃប្រទេសអូស្ត្រាលី និងរបៀបដែលអ្នកអាចបង្ហាញការយកចិត្តទុកដាក់ចំពោះនរណាម្នាក់ដែលកំពុងកាន់ទុក្ខ។

    #sbsaudiopodcast - #sbsaudiopodcast
    Show More Show Less
    15 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
    Nov 17 2026
    *** មេដឹកនាំអូស្ត្រាលី ជប៉ុន អាមេរិក និងឥណ្ឌា នឹងជួបប្រជុំគ្នាជាលើកទីមួយគិតចាប់តាំងពីឆ្នាំ ២០២៤ មក នៅកិច្ចប្រជុំកំពូលអាស៊ាន។ *** ក្រោមច្បាប់ទិដ្ឋាការថ្មី ទេសចរស្ពាយកាបូប (backpackers) តម្រូវឱ្យចំណាយពេលកាន់តែច្រើននៅក្នុងតំបន់ជនបទ។ *** ហិរញ្ញិកសហព័ន្ធថា លោកនឹងមិនទទួលយកជម្រើសផ្សេងក្រៅពីសេចក្តីព្រាងច្បាប់កំណែទម្រង់ពន្ធដាររបស់គណបក្សលេប័រឡើយ។

    #sbsaudiopodcast
    Show More Show Less
    5 mins
  • #121 Picking up a prescription (Med) - សិក្សាភាសាអង់គ្លេសភាគទី121៖ការទៅយកថ្នាំតាមវេជ្ជបញ្ជា
    Oct 31 2026
    Learn English useful for picking up prescription medicine. Practise phrases for filling a prescription, asking how to take medicine, understanding the instructions on a medicine label, and checking possible side effects and interactions with other medicines. - សិក្សាភាសាអង់គ្លេសដែលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ស្តីពីការទទួលថ្នាំតាមវេជ្ជបញ្ជា ការយល់ដឹងអំពីសេចក្តីណែនាំនៅលើស្លាកថ្នាំ និងការពិនិត្យមើលលើផលប៉ះពាល់ដែលអាចកើតមាន ឬប្រតិកម្មជាមួយថ្នាំដទៃទៀត។

    Keep practising the phrases from this episode and test what you’ve learned with our quiz here.
    - Keep practising the phrases from this episode and test what you’ve learned with our quiz here.
    Show More Show Less
    10 mins